Khmer – trouver un titre SEO

ភ្នំពេញៈ ប្រមុខ​ក្រុមហ៊ុន​​​នុយក្លេអ៊ែរ​របស់​​ប្រទេស​រុស្ស៊ី​លោក​ Sergei Kirienko បាន​​មាន​ប្រសាសន៍​ថា​ប្រទេស​​​រុស្ស៊ី​នឹង​ជួយ​​ប្រទេស​កម្ពុជា​ធ្វើ​ការងារ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​មួយ​នៅ​ក្រោម​​កិច្ចព្រមព្រៀង​មួយ​ដែល​ប្រទេស​​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​នៅ​ដើម​​សប្តាហ៍​​នេះ​។

កម្ពុជា​ត្រូវ​ពឹង​ផ្អែក​ស្ទើរ​ទាំង​ស្រុង​ក្នុង​ការ​ផលិត​ថាមពល​ដោយ​​​​​​​​ឥន្ធនៈ និង​ថាមពល​នាំ​ចូល​យ៉ាង​ច្រើន​។ អគ្គិសនី​នៅក្នុង​ប្រទេស​នេះ​ស្ថិត​នៅក្នុង​ចំណោម​ប្រទេស​ដែល​មាន​​តម្លៃ​ថ្លៃ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ធ្វើ​ឲ្យ​មាន​​ការ​ត្អូញត្អែរ​ចេញ​ពី​ក្រុម​វិនិយោគិន​។

លោក​ Kirienko បាន​ប្រាប់​ក្រុម​អ្នកកាសែត​កាលពី​ថ្ងៃ​ពុធ​នៅពេល​សួរ​អំពី​កិច្ចព្រមព្រៀង​នោះ​ថា៖ «រដ្ឋាភិបាល​កម្ពុជា​កំពុង​ពិចារណា​អំពី​ការ​សាងសង់​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​មួយ​នៅពេល​អនាគត»។

លោក ម៉េង សក្តិធារ៉ា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​ពិតជា​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​មែន​ប៉ុន្តែ​លោក​បាន​បដិសេធ​ធ្វើ​​អធិប្បាយ​ដោយ​ជំរុញ​ឲ្យ​ទៅ​សួរ​​លោក​ ទុន លាន អ្នក​នាំ​ពាក្យ​ម្នាក់​ទៀត​ដែល​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ។

ភ្នំពេញ ​ប៉ុស្តិ៍​​ មិន​អាច​ទាក់ទង​លោក ទុន លាន ដើម្បី​សុំ​ការ​បំភ្លឺ​បាន​​​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល​។

កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ចុះហត្ថលេខា​នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​លោក Dritry Medvedev មក​កាន់​កម្ពុជា​នៅ​សប្តាហ៍​នេះ​។ នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​មក​​កាន់​កម្ពុជា​ដោយ​អ្នក​នយោបាយ​ជាន់​ខ្ពស់​រុស្ស៊ី​ចាប់​តាំងពី​ឆ្នាំ​ ១៩៨៦​ មក​។

នៅ​ក្រោម​​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នោះ​រុស្ស៊ី​នឹង​ផ្តល់​ជំនាញ​ការ​សិក្សា​​ស្រាវជ្រាវ​ និង​បណ្តុះបណ្តាល​កម្ពុជា​។

លោក Kirienko បាន​ថ្លែង​ថា៖ «ប្រហែល​ជា​ការ​ល្អ​ប្រសើរ​ដែល​ចាប់ផ្តើម​ជាមួយ​នឹង​ម៉ាស៊ីន​រ៉េអាក់ទ័រ​ស្រាវជ្រាវ​មួយ​គ្រឿង​ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​នៅ​កម្ពុជា» ដោយ​លោក​បញ្ជាក់​ថា​រុស្ស៊ី​បាន​សម្រេច​​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា​មួយ​ជាមួយ​ប្រទេស បូលីវី​។​ លោក​ Kirienko​ បាន​និយាយ​ថា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គឺ​​ត្រូវ​ការ​ប្រភព​ថាមពល​មួយ​គួរ​ឲ្យ​ទុក​ចិត្ត​ តម្លៃ​ថោក​ និង​ត្រូវ​បាន​ធានា​ឲ្យ​​បាន​ត្រឹមត្រូវ។

កិច្ចព្រមព្រៀង​ដទៃ​ទៀត​ដែល​​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅពេល​បំពេញ​ទស្សនកិច្ច​នេះ​គ្រប​ដណ្តប់​បញ្ហា​ជា​ច្រើន​ដូចជា​ការ​តាម​ដាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​​កម្ពុជា​​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ការ​លាង​លុយ​។

កម្ពុជា​កំពុង​ស្វែងរក​ទឹកប្រាក់​បី​ពាន់​លាន​ដុលារ​ពី​ការ​វិនិយោគ​បរទេស​ដើម្បី​សាងសង់​រោងចក្រ​វារីអគ្គិសនី​ចំនួន​ ៦ ​ត្រឹម​ឆ្នាំ​ ២០១៨​ ខណៈ​ដែល​ខ្លួន​ខិតខំ​ប្រឹងប្រែង​បំពេញ​តម្រូវការ​ថាមពល​ក្នុង​ស្រុក​ដែល​កំពុង​កើន​ឡើង​។

កម្ពុជា​ បាន​កំពុង​សិក្សា​បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ​ជាស្រេច​ដែល​​ជំរុញ​ដោយ​វិធានការ​ស្រដៀង​​គ្នា​ជាច្រើន​នៅក្នុង​ចំណោម​​អ្នក​ជិត​ខាង​​អាស៊ីអាគ្នេយ៍​របស់​ខ្លួន៕​ Reuters/PSA រាយការណ៍​បន្ថែម​​ដោយ​ឆាយ ច័ន្ទនីដា

Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *

En poursuivant votre navigation sur ce site, vous acceptez l’utilisation de Cookies pour réaliser des statistiques de visites. Plus d'informations

Nous utilisons des cookies sur le site pour suivre la fréquentation de nos contenus. Si vous poursuivez votre navigation sur le site ou si vous cliquez sur le bouton "Accepter", alors vous acceptez que nous collections des données anonymes à des fins de statistiques de fréquentation.

Fermer