Khmer – Ajouter des liens

ពាក់​កណ្តាល​ម៉ារ៉ា់តុង​នៅ​អង្គរ កាន់​តែ​មាន​ការ​ទាក់​ទាញ​
Mon, 7 December 2015
យឺន ពន្លក
សៀមរាបៈ ​ព្រឹត្តិ​ការណ៍រត់​ប្រណាំង​អន្ដរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ លើកទី ២០​ ឆ្នាំ ២០១៥ ដែល​បាន​ធ្វើ​ឡើង កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ​​ម្សិល​មិញ ​មាន​អត្តពលិក​ចូលរួម​ប្រកួត ៨៥០០ នាក់​មក​ពី ៧៥ ប្រ​ទេស​នៅ​លើ​ពិភព​លោក​ ហើយ​តួលេខ​នេះ មិន​ទាន់​រាប់​បញ្ចូល​អ្នករត់​កម្សាន្ដ​ជាង ៣០០០ នាក់ ​និង​អ្នក​សុំរត់​មិន​បាន​ចុះ​បញ្ជី​ផង។

ចំនួន​អ្នក​ចូល​រួម​នៅ​ឆ្នាំ​នេះ គឺ​មាន​ការ​កើន​ឡើង​ខ្លាំងជាង​បណ្តា​ឆ្នាំកន្លង​មក ខណៈ​ដែលកាល​ពី ២០ ឆ្នាំមុន ​ការ​ប្រកួត​នេះ​មាន​អ្នក​ចូលរួម​តែ ៦០០ នាក់ប៉ុណ្ណោះ​។ ​នេះ​តាម​ការ​អះ​អាង​របស់ ​លោក ​ថោង ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ នៅ​ពេល​បិទបញ្ចប់​ការ​ប្រ​កួត​​កាល​ពី​ព្រឹក​ម្សិល​មិញ​នោះ។​

លោក ​ថោង ​ខុន ​បាន​មាន​ប្រ​សាសន៍​ថា​៖​«កីឡារត់ម៉ារ៉ា​តុង​អង្គរ ​លើកទី ២០ នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ណាស់​ ​ព្រោះ​អ្នក​មក​ចូល​រួម​សុទ្ធ​តែ​បង់ប្រាក់​ផ្ទាល់​ខ្លួន​ និង​បាន​ចំណាយ​លើ​សោហ៊ុយ​ច្រើន ដើម្បី​មក​រត់​នៅ​កម្ពុជា​យើង»​។

លោក​បន្ដ​ថា​៖«​វាជាហេតុ​ផល​មួយ​ងាយ​យល់​ ​ព្រោះ​ពួក​គេ​បាន​វាយតម្លៃ​ពិត​ពី​សន្តិសុខ​សន្តិភាព​ និង​សក្តានុពល​ទេសចរណ៍​កីឡា និង​ទេស​ចរណ៍​របស់​កម្ពុជា ​ជា​គោលដៅ​សំខាន់​ណាស់ ​ល្អណាស់​ ទើបពួក​គេ​នាំ​ទាំងគ្រួ​សារ​មក​ចូល​រួម​»។

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើងដែរ​ថា ការ​រៀប​ចំ​ប្រ​កួត​នេះ​ គណៈ​កម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា ​មិន​អាច​ធ្វើ​ម្នាក់​ឯង​បាន​ទេ​ ​ព្រោះជា​ការ​ងារ​ជំនាញ​ដ៏​ធំ ​ហេតុ​នេះ​យើង​មាន​ដៃគូសហការ​ មាន​អង្គការ​បេះ​ដូង​មាស​នៃ​ប្រទេស​ជប៉ុន ​ដែល​មាន​លទ្ធភាព​គ្រប់​គ្រង​ការ​ប្រកួត​ដែល​មានមនុស្ស​ចូល​រួម​គ្រប់​មជ្ឈ​ដ្ឋាន​សរុប​ជាង ១ ម៉ឺន​នាក់​ឯ​ណោះ​ ហើយ​ប្រ​ទេស​ដែល​ចូល​រួម​ច្រើន ​មាន​អង់គ្លេស​ ជប៉ុន បារាំង និង​អូស្រ្តាលី​។

​បន្ថែម​លើ​នេះ ​លោក វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​គណៈកម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​​ថ្លែង​ថា​៖ «ការ​​ទទួល​បាន​ជោគជ័យ​ជា​លំដាប់ ​និងកើន​ឡើង​ជារៀង​រាល់​ឆ្នាំ​ ​គឺ​ដោយ​យើង​មាន​វិស័យឯក​ជន​ចូល​រួម​ច្រើន ​ហើយឆ្នាំ ២០១៥ នេះ​មានក្រុម​ហ៊ុន​ធានារ៉ាប់​រង ​Manulife ភេសជ្ជៈ ​Revive ទឹក​បរិសុទ្ធ​អង្គរ​ពូរ៉ូ​។​ ក្នុង​វិស័យ​កីឡា​ បើ​គ្មាន​វិស័យ​ឯកជន​ចូល​រួម​ទេ​ ក៏មិន​រីក​ចម្រើន​ឡើយ​ ហើយព្រឹត្តិការណ៍​រត់​ប្រណាំង​អន្ដរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ ​លើកទី ២០ នេះ ​ទទួល​បាន​ការ​យក​ចិត្តទុកដាក់​ខ្លាំង​ពី​រាជ​រដ្ឋាភិបាល​ និង​សហការ​បាន​ល្អ​ពីអាជ្ញាធរ​ខេត្ត​និង​អាជ្ញា​ធរ​អប្សរា​»។​

ចំពោះ​លទ្ធ​ផលនៃការ​ប្រកួត​ពាក់​កណ្តាល​ម៉ារ៉ាតុង (២១​គីឡូម៉ែត្រ) ផ្នែក​បុរស ចំណាត់​ថ្នាក់លេខ ១ បាន​ទៅកីឡាករ​ Fraser Thampson មក​ពី​​អូស្រ្តាលី ដោយ​ប្រើ​ថិរវេលា ១:១២:​២០ ម៉ោង លេខ ២ កីឡាករជប៉ុន​សញ្ជាតិកម្ពុជា​ Necko ​Hirashi។ ចំណែក​កីឡាការិនី Vivan​ Tang ​មកពី​ប្រទេស​សិង្ហបុរី បាន​ប្រើថិរវេលា​ ១:​២៩:០៩ ម៉ោង ដើម្បី​ក្លាយ​ជា​ម្ចាស់ជើង​ឯក​លើ​ការ​ប្រកួ​តពាក់​កណ្តាល​ម៉ារ៉ាតុង​ផ្នែកនារី។

ចំពោះ​វិញ្ញាសារត់ចម្ងាយ ១០ គីឡូម៉ែត្រ​ កីឡាករ ​Daisuke​ Fukai ​មកពីជប៉ុន បាន​ទទួល​ចំណាត់​ថ្នាក់លេខ ១ ដោយ​​ប្រើថិរវេលា ​៣៦:១២:៤២ នាទី ​ខណៈការ​ប្រកួត​​ផ្នែកនារី​ចំណាត់​ថ្នាក់លេខ ១ បានទៅកីឡាការិនី Agothe​Pech ​មកពី​ប្រទេស​បារាំង​ ដោយ​ប្រើ​ពេល ៤៣:២៨ នាទី ហើយ​វិញ្ញាសារត់​ចម្ងាយ ៣ គីឡូម៉ែត្រ​ បែប​កម្សាន្ដ​លក្ខណៈ​គ្រួសារ​នោះ ​មិន​មាន​ចាត់​ចំណាត់​ថ្នាក់​ទេ៕

Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *

En poursuivant votre navigation sur ce site, vous acceptez l’utilisation de Cookies pour réaliser des statistiques de visites. Plus d'informations

Nous utilisons des cookies sur le site pour suivre la fréquentation de nos contenus. Si vous poursuivez votre navigation sur le site ou si vous cliquez sur le bouton "Accepter", alors vous acceptez que nous collections des données anonymes à des fins de statistiques de fréquentation.

Fermer